News and Events
សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ តំណាងអោយខេត្ត ជាម្ចាស់ពាន់រង្វាន់ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគក្របខ័ណ្ឌក២ ប្រចាំឆ្នាំ២០១១ នៅមណ្ឌលខេត្តតាកែវ

កាលកាលពីថ្ងៃទីដប់ប្រាំបួន ខែសីហា ឆ្នាំពីរពាន់ដប់មួយ វេលាម៉ោងបួននិងដប់ប្រាំនាទី នៅទីលាន បាល់ទាត់ គរុកោសល្យ ខេត្តតាកែវ មានការរៀបចំបិទពិធីប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ភូមិភាគក្របខណ្ឌក២ ប្រចាំឆ្នាំ២០១១ នៅមណ្ឌលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម លី សុមុនី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ិត សុខ អភិបាលរងខេត្តតាកែវ ព្រមទាំងមន្រី្តសហព័ន្ធបាល់ទាត់និង គណៈប្រតិភូដឹកនាំកីឡាករចូលរួមប្រកួត មកពីប្រាំមួយខេត្តដូចជាៈ ខេត្តតាកែវ ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និង ខេត្ត ព្រះសីហនុ។


បន្ទាប់ពីថ្លែងសន្ទរកថាបិទកម្មវិធីអបអរសាទរការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកភូមិភាគក្របខ័ណ្ឌក២ ប្រចាំឆ្នាំ២០១១ នៅ មណ្ឌលខេត្តតាកែវ រួចមកក៏មានការធ្វើពិធីប្រគល់ពាន់រង្វាន់បាល់ ទាត់ទៅអោយក្រុមចំណាត់ថ្នាក់លេខ១,២,៣ ដូចមានរាយនាម ខាងក្រោមៈ

  • ចំណាត់លេខ១ ក្រុមកីឡាមកពីសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ តំណាងអោយខេត្តតាកែវ
  • ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាមកពីខេត្តកំពត
  • ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាមកពីខេត្តកោះកុង

នៅក្នុងឪកាសបិទកម្មវិធីប្រកួតគេសង្កេតឃើញមានមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅជុំវិញ​​ ទីលានបាល់ទាត់ជាមួយការលេងស្គរ និងហ៊ោកញ្រ្ជៀវ ។ ចំណែកគូដែលត្រូវបិទកម្មវិធី គឺក្រុម មកពីសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដែលតំណាងអោយខេត្តតាកែវ ត្រូវប្រកួតជាមួយ និងក្រុមមក ពីខេត្តកំពត ក្រោយពីចប់ការប្រកួតក្រុមកីឡាសាខាសាកលវិទ្យាល័យបៀលប្រាយខេត្ត តាកែវ ឈ្នះខេត្តកំពត ស្ថិតនៅក្នុងលទ្ធផលបច្ចេកទេស ៤-១ ។

ដោយឡែកកីឡាករសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដោយមានការជួយជ្រុម ជ្រែងនិងជួយ ឧបត្ថមពីសំណាក់ ឯកឧត្តម អ៊ីន វីរជាតិ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកល វិទ្យាល័យ បៀលប្រាយ ទាំងការ បំប៉នកីឡាករនិងបញ្ជូនគ្រូបង្ហឹកមកក្លឹបបៀលប្រាយយូណាយធីត ធ្វើអោយ កីឡាករមានសមត្ថភាពនិង បទពិសោធន៏ទទួលបានលទ្ធផលល្អ។ ក្នុងនោះ ក៏មានការជួយឧបត្ថមពីខាង មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ និងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ បៀលប្រាយផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទីដប់ ខែសីហា ឆ្នាំពីរពាន់ដប់មួយ វេលាម៉ោងពីរនិងសាមសិបនាទី នៅទីលានបាល់ទាត់ គរុកោសល្យ ខេត្តតាកែវ មានការរៀបចំបើកពិធីប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកភូមិភាគក្របខណ្ឌក២ ប្រចាំឆ្នាំ២០១១ ក្រោមអធិបតីភាព ឯកឧត្តម មាស សារិន អនុរដ្ឋ- លេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាទីប្រឹក្សាសមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម អ៊ិត សុខ អភិបាលរងខេត្តតាកែវ ព្រមទាំងមន្រី្តសហព័ន្ធបាល់ទាត់ និង គណប្រតិភូដឹកនាំកីឡាករចូលរួមប្រកួតមកពីខេត្តទាំង៦។ ចំណែក គូដែលត្រូវបើកកម្ម វិធីកាលនោះ គឺក្រុមមកពីសាខាសាកលវិទ្យាល័យបៀលប្រាយ ដែលតំណាងអោយខេត្តតាកែវ ត្រូវប្រកួតជាមួយ និងក្រុមមកពីខេត្តកែប ក្រោយពីចប់ការប្រកួតក្រុមកីឡាសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ឈ្នះខេត្តកែប ស្ថិតនៅក្នុងលទ្ធផលបច្ចេកទេស ៣--១។

ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគក្របខណ្ឌក២ ប្រចាំឆ្នាំ២០១១ បានប្រព្រឹត្ត រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០៨ដល់១៩ ខែសីហា ឆ្នាំ២០១១ សិ្ថតនៅក្រោមការទទួលខុសត្រូវរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ចំណែកលទ្ធផលនៃសាខាសាកលវិទ្យាល័យបៀលប្រាយ
តំណាងខេត្តតាកែវមានដូចខាងក្រោមៈ
លរ កាលបរិច្ឆែត ប្រកួតរវាង លទ្ធផល ពិនុ្ទ
១០ សីហា ២០១១ BBU តាកែវ កែប ៣ ទល់និង ១
១២ សីហា ២០១១ BBU តាកែវ កំពង់ស្ពឹ ៥ ទល់និង ០
១៥ សំហា ២០១១ BBU តាកែវ កោះកុង ២ ស្មើ
១៩ សីហា ២០១១ BBU តាកែវ កំពត ៤ តល់មិង ១

រូបថតអនុស្សាវរីយ៏នៃការប្រកួតប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ភូមិភាគក្របខ័ណ្ឌក២ ប្រចាំឆ្នាំ២០១១ នៅមណ្ឌលខេត្តតាកែវ ដែលមានសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ជាតំណាងខេត្តតាកែវ ចាប់ពីថ្ងៃទី០៨ ដល់ ១៩ ខែសីហា ឆ្នាំ២០១១


សកម្មភាពហ្វឹកហាត់មុនការប្រកួត កំដៅសាច់ដុំមុនប្រកួតជាមួយខេត្តកំពង់ស្ពឺ


សកម្មភាពដើរដង្ហែក្បួនបើកកម្មវិធី សកម្មភាពប្រកួតជាមួយខេត្តកែប


ក្រុមកីឡាករសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ សកម្មភាពប្រកួតជាមួយខេត្តកែប


សកម្មភាពប្រកួតជាមួយខេត្តកំពង់ស្ពឺ សកម្មភាពប្រកួតជាមួយខេត្តកោះកុង


សកម្មភាពគណគ្រប់គ្រងនិងកីឡាករ សកម្មភាពកីឡាករទទួលបានចំណាត់ថ្នាក់លេខ១
 
   Latest news