|
|
ពិធីជប់លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២
នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង
|
|
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ សាខាសាកល វិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីជប់ លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២ ក្នុងគោលបំណង បង្កើតបរិយាកាសសប្បាយរីករាយរវាងនិស្សិតនិងសាកល វិទ្យាល័យ និងដើម្បីរឹតចំណងមេត្រីភាពរវាងសាកលវិទ្យាល័យ និងសង្គម។ កម្មវិធីជប់លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២ នេះមានអ្នកចូលរួមចំនួន២២៥នាក់ ក្នុងនោះមានការអញ្ជើញ ចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន ៤៧ នាក់ ដូចជាៈ
|
| - ឯកឧត្តម |
ឈាង ឡាក់ |
អភិបាលរងខេត្ត |
| - ឯកឧត្តម |
ខ្លូត សំខាន់ |
មេបញ្ជាការរងយុទ្ធភូមិភាគ ១ |
| - លោក |
ខេង ទិត្យសីហា |
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត |
| - លោក |
ម៉ែន ណារ៉េត |
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត |
| - លោក |
ហ៊ាង ប៉ូលី |
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត |
| - លោក |
យស់ ម៉ាច |
អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត |
| - លោក |
ផឹក សុបិន |
អភិបាលក្រុងស្ទឹងត្រែង |
| - លោក |
ជា វណ្ណ |
ចៅសង្កាត់ស្ទឹងត្រែង |
| - លោក |
តយ ខេង |
ចៅសង្កាត់ស្រះឫស្សី |
| - លោក |
ឈូក កុម៉ុល |
អធិការក្រុងស្ទឹងត្រែង |
| - លោក |
ប៊ុន រតនា |
មេប៉ុស្តិ៍ស្រះឫស្សី |
| - លោក |
ឈួ ស៊ុន |
ប្រធានសមាគមចិន |
| - លោក |
ឡាយ ហ្វាត់ |
នាយកសាលាចិន |
| - លោក |
លៀម សុវណ្ណារិន្ទ |
នាយកវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង |
| - លោក |
ជឹង ណារ៉េត |
នាយករងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង |
| - លោកស្រី |
ឌុកផា គីណា |
នាយករងវិទ្យាល័យព្រះរាជបូជនីយកិច្ច |
| - លោក |
សុខ ឈុន |
នាយករងវិទ្យាល័យព្រះរាជបូជនីយកិច្ច |
| - Mr |
Chris Oxley |
គ្រូបង្រៀនភាសាអង់គ្លេស |
| - Miss |
Angela Oxley |
ទីប្រឹក្សាឆ្មបនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង (VSO) |
| - Ms |
Linda Preston |
ទីប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ |
| - Mr |
Kirsty Burgnas |
និស្សិតសាកលវិទ្យាល័យ Lancaster ប្រទេសអង់គ្លេស |
| - Miss |
Keith Burgnas |
និស្សិតសាកលវិទ្យាល័យ Lancaster ប្រទេសអង់គ្លេស |
|
|
ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។
|
|
កម្មវិធីបានចាប់ផ្តើមពីវេលាម៉ោង 5:00 នាទី រសៀល ដល់ម៉ោង 6:00 នាទី ដោយមានការជួបជុំគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូល រួមកម្មវិធីនៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។
|
|
ជាកិច្ចបន្តកម្មវិធីម៉ោង 6:00 នាទី ដល់ម៉ោង 6:15 នាទី លោក ជិន ជឿន នាយកសាខា បានថ្លែងមតិ ស្វាគមន៍បើកកម្មវិធី។
|
|
បន្ទាប់មកម៉ោង 6:15 នាទី ដល់ម៉ោង 6:25 នាទី ចំណាប់អារម្មណ៍របស់និស្សិត ម៉ោង 6:25 នាទី ដល់ម៉ោង 7:00 នាទី កម្រងចម្រៀងអនុស្សាវរីយ៍ (ចម្រៀងឆ្លងឆ្លើយ)។
|
|
ជាកិច្ចបន្តមកទៀតម៉ោង 7:00 នាទី ដល់ម៉ោង 7:20 នាទី កម្មវិធីសំណួរ ចម្លើយ ទទួលរង្វាន់។
|
|
ជាកិច្ចបន្តម៉ោង 7:20 នាទី ដល់ម៉ោង 10:00 នាទី រាំវង់កំសាន្តអបអរសាទរឆ្នាំថ្មី វេទិកាចម្រៀងអ្នក ចូល រួមកម្មវិធី រាំវង់ដណ្តើមកៅអីទទួលរង្វាន់។
|
|
ជាកិច្ចបញ្ចប់កម្មវិធីពីម៉ោង 10:00 នាទីទៅ ជាកម្មវិធីចាប់រង្វាន់ពិសេសសម្រាប់ឆ្នាំថ្មី និងពិធីធ្វើ កិច្ច អបអរទទួលឆ្នាំថ្មី ដោយមានបាញ់កាំជ្រួច និងរាំវង់កំសាន្ត បន្តរហូតដល់ម៉ោង 12:30 នាទី ។
|
|
កម្មវិធីជប់លៀងសាមគ្គីអបអរចូលឆ្នាំថ្មីនេះ បានបញ្ចប់ទៅដោយរលូន និង ដោយក្តីសោមនស្សរីករាយ។
|
|
|
|
|
|
|