News and Events
ក្លឹបបៀលប្រាយយូណាយធីតប្រកួតឈ្នះក្រុមជើងឯកចាស់ ក្រសួងការពារជាតិក្នុងវគ្គពាក់ ៤ក្រុមចុងក្រោយ
 
         នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១១ មានការ ប្រកួតបាល់ទាត់ វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រក្នុង ក្របខណ្ឌ ពានរង្វាន់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លើក ទី៥ នៅក្នុង ទីលានស្តាតអូឡាំពិច រវាងក្រុមការពារជើងឯក ក្រសួងការពារ ជាតិ ប្រកួតជាមួយក្រុម បៀល ប្រាយយូណាយ ធីត ។ ក្នុងការប្រកួតនៅក្នុង តង់ទីមួយក្រុមបៀល ប្រាយយូ ណាយធីតរក គ្រាប់បាល់បាន មួយគ្រាប់មុនស៊ុត បញ្ចូលទី ដោយកីឡាករ អ៊ុំ ចាន់តារា ពាក់ផ្លាកលេខ០៩
 
នៅនាទី ទី០៧ ដោយទាត់បាល់ព្រីឃីតនៅក្នុងតង់ទីមួយនេះមានការប្រកួតយ៉ាង ស្វិតស្វាញរវាងក្រុមទាំងពីរដោយ បញ្ចប់ក្នុងលទ្ធផល ១-០ លុះចូលមកដល់ការប្រកួតក្នុងតង់ទី២ នៅនាទីទី៧៥ ក្រុមក្រសួងការពារជាតិរក គ្រាប់បាល់ បញ្ចូលទីបានមួយគ្រាប់ដោយកីឡាករភួង សុខសាណា ពាក់ផ្លាកលេខ២១ នៅនាទី ទី៨០ ។នៅក្នុងការប្រកួតទាំងពីរ តង់គឺបញ្ចប់ ត្រឹមលទ្ធ ផល ១ ទល់នឹង ១ ទើបធ្វើការទាត់បាល់បន្ថែមម៉ោងចំនួន ១៥នាទីពីលើក។ នៅក្នុងការប្រកួត បន្ថែម ម៉ោង ១៥នាទី ក្នុងតង់ទីមួយក្រុមបៀលប្រាយយូណាយធីត ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ទៀតដោយ កីឡាករ ចាន់ វាសនា ពាក់ផ្លាកលេខ២៧នៅនាទីទី១០ ក្នុងម៉ោងបន្ថែមដោយបញ្ចប់ការប្រកួត ក្រុមបៀលប្រាយយូ ណាយធីត យកឈ្នះក្នុងលទ្ធផល ២-១ ។ គួរបញ្ជាក់ផងដែរថា ការប្រកួតក្នុងក្របខ័ណ Cambodia League ឆ្នាំចាស់ ក្រុមបៀលប្រាយយូណាយធីត យកឈ្នះ ក្រសួងការពារជាតិ ទាំងពីរលើកដោយក្នុងលទ្ធផល ២ ទល់នឹង ១។ ដូចនេះ ក្រុមបៀលប្រាយយូណាយធីត មានសិទ្ធិបានឡើងទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយ ក្រុមព្រះខ័ណរាជ នៅ ថ្ងៃសៅរ៏ ទី១២ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀលដើម្បីយកចំណាត់ថ្នាក់លេខ១និងលេខ២។ ដូច្នេះ និស្សិត សាស្រ្តាចារ្យ និងបុគ្គលិក របស់សាកលវិទ្យាល័យបៀលប្រាយទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជា កម្លាំងចិត្តដល់ក្រុមកីឡារករ បៀលប្រាយយូណាយធីតនិងជាការលើកស្ទួយដល់វិស័យកីឡាបាល់ទាត់ក្នុងប្រទេស កម្ពុជាយើងឲ្យមានការរីចម្រើន។
 
 
   Latest news