|
ការប្រកួតបាល់ទាត់ពិសេសរវាងថ្នាក់ដឹកនាំកំពូលប្រទេសកម្ពុជា និង ថៃនេះមានមនុស្សរាប់ម៉ឺននាក់ចូល រួមចូលទស្សនាស្រែកហ៊ោកញ្ជៀវពេញទីលានពហុកីឡដ្ឋានជាតិអូឡាំពិចដោយក្តីសប្បាយរីករាយបំផុត។
លទ្ធផលចប់ការប្រកួតក្រុមកីឡាករស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហមរកគ្រាប់បាល់បានចំនួន ១០គ្រាប់ និងក្រុម កីឡាករស្លៀកពាក់ឯកសណ្ឋានពណ៌ផ្ទៃមេឃ រកគ្រាប់បាល់បានចំនួន ៧គ្រាប់ផងដែរ។
គួររំលឹកផងដែរថាការប្រកួតនេះគឺមិនមានក្រុមណាមួយឈ្នះ ក្រុមណាមួយចាញ់នោះទេគឺគ្រាន់តែជាការ ប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងគ្នាតែប៉ុណ្ណោះ ព្រោះប្រទេសទាំងពីរកន្លងមកធ្លាប់មានរឿងជម្លោះព្រំដែននិងគ្នាតែនៅពេលនេះស្ថានការណ៍ ត្រូវបានធូរស្រាលជាបណ្តើៗហើយ។
ក្នុងការប្រកួតបាល់ទាត់នេះក្រុមអ្នកគាំទ្រអាវក្រហមថៃជាង ១០០០នាក់បានចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរង់ចាំទស្សនាការប្រកួតដ៏ពិសេសនេះផងដែរ។
|