free counters
Untitled Document
News And Events

សិក្ខាសាលាស្តីពី៖ ប្រសិទ្ធភាពនៃការសិក្សា និងស្រាវជ្រាវនៅក្នុង សាកលវិទ្យាល័យបៀលប្រាយ


ឆ្នាំពីរពាន់ដប់បី ខែកញ្ញា ថ្ងៃទីប្រាំបួន វេលាម៉ោងពីររសៀល នៅបន្ទប់សាលប្រជុំនៃសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ មានរៀបចំសិក្ខាសាលាស្តីពី ប្រសិទ្ធភាពនៃការសិក្សា និងស្រាវជ្រាវនៅក្នុង សាកលវិទ្យាល័យ បៀលប្រាយ  ដែលស្ថិតក្រោមអធិបតីភាព លោក និល វាសនា នាយកសាខា និង គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក និង សិក្សានុសិស្សដែលទើបតែប្រឡងជាប់ទុតិយភូម ប្រមាណជា៨០នាក់។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានមានមតិសំណេះសំណាលនិងបើកកម្មវិធី ទៅកាន់អង្គសិក្ខាសាលា និងលើកយកអំពីធនធានរបស់សាកលវិទ្យាល័យ និងអត្រាមានការងារធ្វើរបស់និស្សិតមានចំនួនច្រើន ព្រមទាំងវិន័យដែលនាំឲ្យមានការគាំទ្រពីសំណាក់ស្ថាប័ននិងអាណាព្យា បាលផងដែរ។ ជាពិសេសគោលបំណងនៃប្រធានបទ សិក្ខាសាលានេះ គឺផ្តោតទៅលើពីរចំណុចសំខាន់៖ ទី១-របៀបរៀន និងទី២-របៀបស្រាវជ្រាវ ដើម្បីឲ្យប្អូនបានត្រៀមខ្លួន មុនពេលចូលសិក្សាក្នុងសាកលវិទ្យាល័យក្លាយជានិស្សិតឆ្លើមប្រចាំមហាវិទ្យាល័យ។ ខ្លឹមសារនៃរបៀបវារៈមានដូចខាងក្រោម៖

វាគ្មិនទី១-ធ្វើបទបង្ហាញស្តីពី “ ឧត្តមភាពនៃការសិក្សានៅក្នុងសាកលវិទ្យាល័យ ” ដោយលោក អ៊ាម ច័ន្ទធារិទ្ធ ជានាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សា។

វាគ្មិនទី២-ធ្វើបទបង្ហាញស្តីពី “ វិធីសាស្រ្តក្នុងការដាក់ពាក្យនិងសម្ភាសន៍ការងារ ” ដោយលោក និល វាសនា ជានាយក សាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ។

វាគ្មិនទី៣-ធ្វើបទបង្ហាញស្តីពី “ របៀបសា្រវជ្រាវតាមអ៊ីនធឺណែត ” ដោយ លោក ញ៉ែម សាមុត ជានាយករងសាខាទទួល បន្ទុកកិច្ចការរដ្ឋបាល  ហិរញ្ញត្ថុ  សេវាសិក្សា និង CFL។

បន្ទាប់ពីវាគ្មិនធ្វើបទបង្ហាញចប់ កម្មវិធីសិក្ខាសាលាបានអនុញ្ញាតឲ្យនិស្សិតមានសំណួរ និង ចុងបញ្ចប់កម្មវិធីវេលាម៉ោង ៤ និង ១៥នាទី មានចែកវិញ្ញាបនបត្រសិក្ខាសាលាជូនដល់តំណាង សិក្សានុសិស្សចំនួន១០រូបឡើងមកទទួល ពីលោក នាយកសាខា និង បាននាំចូលទស្សនានៅតាមបន្ទប់សិក្សា បណ្ណាល័យ និង ចូលអនុវត្តន៍អំពីរបៀបប្រើប្រាស់អ៊ីនធឺណែត នៅក្នុងបន្ទប់កុំព្យូទ័រ។

 

 

Back to Top