សិក្ខាសាលាស្ដីពីការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា ជំរុញការការពារស្នាដៃ និងនវានុវត្តន៍

សុន្ទរកថាបើក សិក្ខាសាលាស្តីពី "ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា” របស់បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសិក្សានៃសាកលវិទ្យាល័យបៀលប្រាយ

សូមជម្រាបសួរ និង

-សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ

-ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា 

-សូមគោរពវាគ្មិនកិត្តិយសតំណាងក្រសួងទាំង ៣ ដែលមាន៖ លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ស្វាយ រ៉េន អនុប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។ 

-សូមជម្រាបសួរវាគ្មិនកិត្តិយសលោក នាង បញ្ញា អនុប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងជាគ្រូច្បាប់ នៃសាកលវិទ្យាល័យបៀលប្រាយ

-សូមគោរពលោកស្រី ជា ច័ន្ទកក្កដា អនុប្រធានសមាគមមូលនិធិសម្តេចតេជោ ជាទីគោរព!

-សូមជម្រាបសួរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រចារ្យ តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងនិស្សិតទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលានាថ្ងៃនេះ ជាទីគោរពរាប់អាន!

តាងនាមឯកឧត្តម......................សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលត្រូវបានអនុញ្ញាតឱ្យចូលរួមជាអធិបតី និងមានមតិស្វាគមន៍បើកកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ ដែលបានសហការរៀបចំឡើងដោយសាកលវិទ្យាល័យបៀលប្រាយ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា។ 

ខ្ញុំបាទសូមបញ្ជាក់ជូនថា សិក្ខាសាលាក្រោមមូលបទស្តីពី“ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា” គឺត្រូវបានរៀបឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់និស្សិត​ ធុរជន និងសាធារណជន អំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា កម្មវត្ថុនៃកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីកម្មសិទ្ធិបញ្ញា នៅក្រសួងសំខាន់ចំនួន ៣ គឺក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដើម្បីពន្យល់អំពីអត្ថប្រយោជន៍ជាសារវន្តដល់និស្សិតពាក់ព័ន្ធទៅនឹងវិស័យកម្មសិទ្ធិបញ្ញា។ ការចែករំលែកចំណេះដឹងក្នុងសិក្ខាសាលានាថ្ងៃនេះ​ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ វាជាទស្សនវិស័យមួយដែលដើរស្របទៅនឹង បេសកកម្មរបស់សាកលវិទ្យាល័យបៀលប្រាយដែលបានកំពុងអនុវត្តតាំងពីឆ្នាំ..........រហូតដល់បច្ចុប្បន្ន ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគិតចាប់តាំងពីឆ្នាំ........រហូតដល់ឆ្នាំ២០២៥ សាកលវិទ្យាល័យបៀលប្រាយ បានបណ្តុះបណ្តាលធនធានមនុស្ស មានចំនួនរហូតដល់......................នាក់។ (សូមបន្ថែមចំណុចល្អៗរបស់សាកលវិទ្យាល័យបន្ថែមទៀត) 

អង្គសិក្ខាសាលាជាទីមេត្រី‌!

ខ្ញុំបាទពិតជាមានសេចក្តីសប្បាយរីករាយជាអនេក ដែលបានទទួលដំណឹងថា មាននិស្សិត សាធារណជន ក៏ដូចជាធុរជនមកពីសាកលវិទ្យាល័យ ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗបានចាប់អារម្មណ៍ ចុះឈ្មោះចូលសិក្សាកម្មវិធីសិក្ខាសាលានេះ ដែលចំណុចនេះ ធ្វើឱ្យបងប្អូនជាអ្នករៀបចំកម្មវិធីមានសេចក្តីសប្បាយរីករាយក្រៃលែង។ តាងនាមឱ្យឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ ខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមកម្មវិធីថ្ងៃនេះ បើមានចម្ងល់ ឬ សំនួរអ្វីសូមចោទជាសំនួរឡើងដើម្បីឱ្យវាគ្មិនកិត្តិយស ពន្យល់ និងបកស្រាយឱ្យបានពិស្តារ ព្រោះវាគ្មិនថ្ងៃនេះ គឺសុទ្ធសឹងជាអ្នកជំនាញពីក្រសួងទាំង ៣ ពួកគាត់មានទាំងជំនាញ ចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តជាច្រើនឆ្នាំក្នុងវិស័យកម្មសិទ្ធិបញ្ញានេះ។ ខ្ញុំបាទក៏សូមលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមកម្មវិធីថ្ងៃនេះ ឱ្យបន្តពង្រឹង និងពង្រីកចំណេះដឹង និងជំនាញនានាទាំងជំនាញទន់ និងជំនាញមូលដ្ឋាន ដើម្បីធានាថា ចំណេះដឹងរបស់ខ្លួនគឺមានគុណភាព។ 

ឆ្លៀតក្នុងឱកាសនេះ តាមនាមឱ្យឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ ខ្ញុំបាទ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំងអស់ នៃក្រសួងទាំង ៣ និងសមាជិកសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងជាពិសេស សូមអរគុណដល់ក្រុមមេធាវី ជី.ស៊ី.អិល (GCL Law Group) និងក្រុមហ៊ុនមេធាវី ដ័ន ដ័ន ភ្នំពេញ ដែលបានជួយឧបត្ថម្ភកម្មវិធីសិក្ខាសាលានេះឱ្យដំណើរការទៅបានដោយរលូន។ ខ្ញុំបាទ សូមថ្លែងអំណរគុណផងដែរដល់សិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ ដែលវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាការចូលរួមពង្រឹង និងពង្រីកចំណេះដឹងធនធានមនុស្សក្នុងវិស័យកម្មសិទ្ធិបញ្ញា។  

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឱ្យវាគ្មិនកិត្តិយសទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិក្ខាកាមទាំងអស់ដែលមានវត្តមានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ សូមជួបប្រទះនូវពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

ខ្ញុំសូមប្រកាសបើកសិក្ខាសាលាស្តីពី “ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា” ចាប់ពីពេលនេះ។ 

សូមអរព្រះគុណ និងសូមអរគុណ!