សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯក​ស័​កព​.​ស​.២៥៦៣ ត្រូវ​នឹង​ទី​២២ ខែតុលា​ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ព​ង់​ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ​ចំ​នួន ៤,០៣៨​នាក់ ដែល​ប្រារ​ព្ធ​ឡើង​នៅម​ជ្ឈ​ម​ណ្ឌ​ល​កោះ​ពេជ្រ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នា​ព្រឹក​នេះ រួមមាន​ថ្នាក់​បរិ​ញ្ញាប​ត្រ​រង បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ក្នុង​នោះ​មាន​ព្រះស​ង្ឈ ចំនួន​១១០​អង្គ និង​ក៏មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ចំនួន ១៦៩​នាក់ នារី ៦២​នាក់​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកល​វិ​ទ្យ​ល័​យ​បៀ​ល​ប្រាយ​នា​ព្រឹក​នេះ​។ សម្តេច​តេ​ជោ បាន​វា​តម្លៃ​ខ្ពស់​ចំពោះវ​ឌ្ឍ​នៈ​ភាព​រីកចម្រើន​របស់​សាកល​វិ​ទ្យ​ល័​យ​បៀ​ល​ប្រា​យ និង បាន​កោតសរសើរ​ផងដែរ​ចំពោះ​ថ្នាក់​ដឹកនាំនៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ដែល​បាន​ខិត​ខំ​បណ្តុះបណ្តាល​និ​ស្សិត​តាំងពី​ចំ​នួន​តិ​ច​តួច​រហូតដល់​មាន​និ​ស្សិត​សិក្សា​រាប់ម៉ឺន​នាក់ និង​បានធ្វើអោយ​ពួកគេ​ទទួលបាន​ការងារ​ធ្វើ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​មាន​ប្រសាសន៍​ដោយ​ក្តី​មោទភាព​ចំ​ពោះ​ភាព​រីកចម្រើន​នៃ​វិ​ស័​យ​អប់​រំ​របស់​ប្រទេស​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់​ផ្តើមឡើង​ពី​ចំនុច​សូន្យ ដែល​ពេល​នោះ​ការ​ចាប់ផ្តើមនៃ​វិ​ស័​យ​អប់​រំ​របស់​យើង​គឺ​ផ្តើម​ពី​អ្នក​ចេះ​ច្រើន ប​ង្រៀន​អ្នកចេះ​តិ​ច អ្នក​ចេះ​តិច ប​ង្រៀន​អ្នកមិន​ចេះ​សោះ​នៅ​ក្នុងស្ថានភាព​ដែល​ប្រទេស​មាន​សង្គ្រាម​ផង និង​មាន​សន្តិភាព​ផង ។ សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​មាន​ប្រសាសន៍ថា គិត​មកដល់​ពេល​នេះ គឺ មាន​រយៈពេល ៤០​ឆ្នាំ (១៩៧៩-២០១៩) ដែល​វិស័យ​អប់​រំ​មាន​ការរីកចម្រើន ដែល​មាន​គ្រូ​ប​ង្រៀន និង​អ្នក​ជំនាញ​ជាច្រើន​ក្នុង​ការ​ប​ណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ។​

សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​កោតសរសើរ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់ និង​ថ្លែង​អំណរគុណ​ចំ​ពោះ​មាតាបិតា និង​អាណាព្យាបាល​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​កូនចៅ​បានសិក្សា​រៀ​ន​សូត្រ​រហូត​ទទួលបាន​ជោគ​ជ័​យ​នាពេល​នេះ​។ សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី ក៏​បាន​កោតសរសើរ​ផងដែរ​ចំពោះ​ថ្នាក់​ដឹកនាំនៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ដែល​បាន​ខិត​ខំ​បណ្តុះបណ្តាល​និ​ស្សិត​ទាំងអស់​ឲ្យ​បាន​ទទួល​ជោគ​ជ័​យ​នាពេល​នេះ​។ ទ​ន្ទឹ​ម​នឹងនោះ​ដែរ សម្តេច​តេ​ជោ បាន​ថ្លែង​អំណរគុណ​ចំ​ពោះ​សាកល​វិទ្យា​ល័​បៀ​ល​ប្រា​យ ដែល​កន្លង​មក​បានផ្តល់​នូ​នូ​វ​អាហារូបករណ៍​ដល់ សម្តេច​តេ​ជោ ដើម្បី​ផ្តល់​ឲ្យ​និស្សិត​ក្រីក្រ​យើង​បាន​សិក្សា​រៀ​ន​សូត្រ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ទា​ក់ទង​នឹង​ការចូល​បម្រើ​ង​ការងារ​ក្នុង​ស្ថាប័នរដ្ឋ សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​មាន​ប្រសាសន៍ មិន​យល់ស្រប​សំណើរ របស់​ក្រសួងសុខាភិបាល ដែល​បានស្នើ​ដល់​សម្តេច​តេ​ជោ ឲ្យ​មាន​ការ​ត្រួតពិ​និត្យ​សុខភាព​ទៅលើ​បេ​ក្ខ​ជន​ដែល​ប្រឡង​ជាប់ ឬ​បេក្ខជន​ដែល​ត្រៀ​ម​ប្រលង​មុននឹង​អនុញ្ញាតិ​ឲ្យ​ចូល​ប្រឡង ដើម្បី​ការពារ​មាន​ជំងឺឆ្លង​។ ត្រង់​ចំនុច​នេះ សម្តេច​ត​ជោនា​យក​រដ្ឋម​ន្ត្រី​មិន​យល់ស្រប​នោះ​ទេ ព្រោះ​នេះ​ជា​ការបង្កើត​បន្ទុក​បន្ថែ​ម​ម​ទៀ​ត​អ្នក​ដែល​ត្រូវ​ប្រលង​ចូល​។ ទ​ន្ទឹ​ម​នឹងនេះ សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ទៅ​ក្រសួងសុខាភិបាល​ថា អ្វី​ដែល​គួ​ឲ្យ​ខ្លាច គឺជា​ជំងឺ​ពុករលួយ​នោះ​ទេ​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះរា​ជាណាក​ច្រក​ម្ពុ​ជា បាន​ជូន​ពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃ​នេះ សូម​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការសិក្សា និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត ព្រម​ទាំង​ព​រទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខ​ពលៈ និង​បដិភាណៈ​កុំបី​ឃ្លាងឃ្លៀ​ត​ឡើយ​។ បន្ទាប់មក សម្ដេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី ក៏​បាន​អញ្ជើញ​ផ្តល់​កិ​ត្តិ​យស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និ​ស្សិត​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ក្នុង​បរិយាកាស​រីករាយ និង​ស្និត​ស្នា​ល ក្រៃលែង​៕​

 

ប្រភពពី​ Page: Samdech Hun Sen, Cambodian Prime Minister