Library Services

១. ចក្ខុវិស័យ
​ចក្ខុ​វិស័យ​របស់​ប​ណ្ណា​ល័​យ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ គឺ​ដើម្បី​គាំទ្រ​សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ ក្នុង​ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ឧត្តមភាព និង​ក្លាយជា​ប​ណ្ណា​ល័យ​មួយ ដែល​មាន​ការ​ពេញ​និយម​ពីសំ​ណាក់​និ​ស្សិត និង​អ្នកស្រាវជ្រាវ​ទាំងអស់​ពី​គ្រប់​ម​ជ្ឈដ្ឋា​ន​។​

២. បេសកកម្ម​
​ប​ណ្ណា​ល័យ​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ មាន​បេសកម្ម​ផ្តល់​ឲ្យ​អ្នកចូល​សិក្សា​ស្រាវជ្រាវ​នូ​វ​ព័​ត៌មាន និង​និតិវិធី​ស្វែង​រក​ព័​ត៌មាន ដើម្បី​ជួយ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការធ្វើ​កិច្ចការ និង​ចេះ​ស្រាវជ្រាវរ​កឯ​កសារ​ផ្សេងៗ ក្នុង​គោល​បំណង​អភិវ​ឌ្ឍ​ចំ​ណេះ​ដឹង​បន្ថែម​របស់​ពួកគេ​។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បេសកម្ម​នេះ ប​ណ្ណា​ល័យ​បានខិត​ខំ​ស្វែង​រក​ឯកសារ និង​បំពាក់​សម្ភារសិក្សា​ជាច្រើន​ដើម្បី​បំ​ពេញ​តាម​ត​ម្រូ​វ​ការ​របស់​អ្នក​ចូល​សិក្សា​ស្រាវជ្រាវ​គ្រប់​ប្រភេទ​។ បុគ្គលិក​ប​ណ្ណា​ល័យ​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ ក៏​មាន​តួនាទី​ផ្តល់​នូ​វ​សេវា​ពិ​គ្រោះ​យោបល់ ការណែនាំ​អោយ​ចេះ​ប្រើប្រាស់​សម្ភារសិក្សា​ដែល​បំ​ពាក់​ក្នុង​ប​ណ្ណា​ល័​យ និង​ការចូលរួម​សកម្មភាព​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​បេសកម្ម​របស់​សាកល​វិទ្យា​ល័​យ​ល័​យ​កាន់តែ​ប្រសើរឡើង​ក្នុង​តំ​បន់ និង​អន្តរជាតិ​។​

៣. ប្រវត្តិ​ប​ណ្ណា​ល័យ​
​ប​ណ្ណា​ល័យ បាន​បើក​ដំណើរការឡើង​ដំ​បូ​ង​នៅ​ឆ្នាំ ២០០0 ដែល​ជាប​ណ្ណា​ល័​យរបស់ មហា​វិទ្យា​ល័យ​គ្រប់គ្រង​និង​នីតិសាស្ត្រ មាន​ទីតាំងនៅ អគារ​លេខ​៤៩​ស ផ្លូវ​២០៥ កែង​៣៥៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខាងក្រោយ​គ្លីនិក​វិសាល​សុខ​។ នៅ​ពាក់កណ្តាល​ឆ្នាំ ២០០២ មហា​វិទ្យា​ល័យ​គ្រប់គ្រង​និង​នីតិសាស្ត្រ  បាន​ប្រែក្លាយ​ទៅជា សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ និង​បាន​ព​ង្រី​ក​សាខា​បន្ថែម​ចំ​នួន​០១​ទៀត ដែល​មាន​ទីតាំងនៅ​អគារ​ភ្នំពេញ​សិនធ័​រ មហាវិថី​សម្តេចព្រះ​សុធា​រស សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌ​ចម្ការ​មន រាជធានី​ភ្នំពេញ​។ ទ​ន្ទឹ​ម​នឹងនោះ សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ក៏​បាន​បង្កើត​ប​ណ្ណា​ល័​យ​បន្ថែម​ចំ​នួន ០១ ទៀត ដោយ​បាន​បញ្ចូល​ប​ណ្ណា​ល័យ​ពីសាខា​ទួល​ស្វាយព្រៃ​ចូលគ្នា បង្កើត​បាន​ជាប​ណ្ណា​ល័យស្នា​ក់​ការកណ្តាល​រួមមួយ​ដែល​មាន​ទីតាំងនៅ​អគារ​C និង​អគារ​D ជា​ន់ទី​១ នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ស្នាក់ការ​កណ្តាល​។​

៤. ប​ណ្ណា​ល័យជា​អ្វី​?​
​ប​ណ្ណា​ល័យ​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ ជា​កន្លែង​តម្កល់ សៀវភៅ និង ឯកសារ​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​និស្សិត និង​អ្នកសិក្សា​គ្រប់​ម​ជ្ឈដ្ឋាន​អាច​ចូល​មក សិក្សា​ស្រាវជ្រាវ នៅ​​​​ក្នុង​ប​ណ្ណា​ល័យ​នេះ ដូច​នៅ​ប​ណ្ណា​ល័យ សាធារណៈ ដែរ​។​

៥. តើ​អ្នក​ចូល​ប​ណ្ណា​ល័យ​ដើម្បី​អ្វី​?​
​អ្នក​អាច​ចូល ប​ណ្ណា​ល័យ​ដើម្បី​អាន​សៀវភៅ ស្វែង​រក ឯកសារ ស្រាវជ្រាវ ពិភាក្សា​អំពី​លំហាត់​ជា​ក្រុម ខ្ចី​សៀវភៅ​ពី​ប​ណ្ណា​ល័យ ប្រើប្រាស់​សម្ភារ​សិក្សា និង​សេវ​កម្ម​ប​ណ្ណា​ល័យ​ផ្សេងៗ​ទៀត​។​

៦. ហេតុអ្វី​ត្រូវ​ចូល​មក​សិក្សា​នៅ​ប​ណ្ណា​ល័យ​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ​?​
​មាន​បន្ទ​ប់ធំ​ទូលាយ ដែល​បំពាក់ដោយ​ម៉ាស៊ីនត្រជាក់​។​
​មាន​សៀវភៅ និង​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ សរុប​ចំនួន​ជាង ២០០០០ ក្បាល​។​
​មាន​បន្ទ​ប់សោត​ទស្សន៍​សម្រាប់ស្តា​ប់​ភាសា​អង់គ្លេស និង​ទស្សនា​។​
​មាន​កុំព្យូទ័រ​សម្រាប់​ឲ្យ​និ​ស្សិត​ប្រើប្រាស់ ដោយ​ភ្ជាប់ អ៊ី​ន​ធឺ​ណែ​ត​ជាស្រេច​។​
​មាន WiFi សម្រាប់​ឲ្យ​និស្សិត​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​លើ​កុំ​ព្យូ​ទ័​រ ផ្ទាល់ខ្លួន ឬ លើ​ទូរ​ស័ព្ទ​ដៃ​បាន​។​
​មាន​កម្មវិធី​សម្រាប់​ស្វែង​រក​សៀវភៅ​តាម​កុំព្យូទ័រ កាតាឡុក​។​
​មាន​តុ​សម្រាប់​ឲ្យ​និស្សិ​តអាន​សៀវភៅ​ច្រើន និង​មាន​សា ឡុង​សម្រាប់​និស្សិត​សម្រាក​។​
​មាន​ម៉ាស៊ីន​ស្កេន ថត​ច​ម្ល​ង និង​ព្រីន​ឯកសា​រជូន​និ​ស្សិត​។​

​៧. តើ​ប​ណ្ណា​ល័យ​មាន​ទីតាំង​នៅឯណា និង​អាច​ចូល​បាន​នៅពេលណា​?​
​ប​ណ្ណា​ល័យ​មាន​ទីតាំង​ស្ថិតនៅ​ជា​ន់ទី​១ អគារ C & D នៃ​សាកល វិទ្យា​ល័យ​បៀល​ប្រាយ និង​បើក​ដំណើរកា​រទៅតាម​ពេលវេលា​ដូចខាងក្រោមៈ​

ម៉ោងធ្វើការនៅបណ្ណាល័យ

ថ្ងៃចន្ទ - ថ្ងៃសុក្រ

០៧:០០AM  – ១១:៣០AM

០១:៣០PM  – ០៨:០០PM

ថ្ងៃសៅរ៍

០៧:០០AM  – ០៨:០០PM

ថ្ងៃអាទិត្យ

០៧:០០AM  – ០៥:០០PM


 

 

 

 

៨. តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ចូល​ប​ណ្ណា​ល័​យបាន​?​
​និស្សិត​ដែល​មក​ប​ណ្ណា​ល័​យ​លើក​ដំ​បូ​ង អាច​ចូល ប​ណ្ណា​ល័យ​បាន​ដោយ​គ្មាន​កាត​តែ​មួយដង​ប៉ុ​ណ្ណោះ ។​
​និស្សិត​ដែល​សិក្សា​នៅ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ត្រូវ​មាន​កាត​និស្សិត​។​
​និស្សិត​មកពី​ខាងក្រៅ ត្រូវ​ចុះឈ្មោះ​ធ្វើកាត សមាជិក​នៅ​ប​ណ្ណា​ល័យ ដើម្បី​មាន​សិទ្ធ​ចូល​។​
 
​៩. លក្ខខណ្ឌ​នៃ​ការខ្ចី​សៀវភៅ​ពី​ប​ណ្ណា​ល័យ​
​ត្រូវ​មានកា​តប​ណ្ណា​ល័យ​ដែល​នៅមាន សុ​ពល​ភាព​។​
​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ខ្ចី​សៀវភៅ​នៃ​ប្រ​ព័​ន្ធ PMB ។​
​បាន​សង​សៀវភៅ​ដែល​ខ្ចី​ពីមុន​រួចរាល់​អស់ ។​
​អាច​ខ្ចី​សៀវភៅ​បាន​ច្រើន​បំផុត​ចំនួន ០២ ក្បាល​។​
​ការខ្ចី​មាន​រយៈពេល​កំណត់ ចំនួន ០១ សប្តាហ៍​។​
​ការខ្ចី​សៀវភៅ​ត្រូវ​កក់​ប្រាក់ ទៅតាម​តម្លៃ​នៃ​សៀវភៅ​ពី ២០,០០០៛ ដល់ ៦០,០០០៛ និង​មាន​ចេញ​វិក័យ​ប​ត្រ​ជូន​ទៅ​ឲ្យ​អ្នក​ខ្ចី​។​
​ពេល​យក​សៀវភៅ​មក​សង​វិញ​តាម​កាល​កំ​ណ​ត់ ប្រាក់​ដែល​បាន​កក់​នឹងត្រូវ​ប្រគល់ជូន​វិញ​គ្រប់​ចំ​នួន​។​
​ក្នុង​ករណី​ខ្ចី​សៀវភៅ​ផុត​កំណត់​នៃ​ថ្ងៃ​សង ត្រូវ​ពិ​ន័យ​ជា​ទឹកប្រាក់​មួយថ្ងៃ ៥០០៛ សម្រាប់​សៀវភៅ​មួយ ក្បាល​។​
​ក្នុង​ករណី​បាត់​វិក័យ​ប​ត្រ ត្រូវ​ពិ​ន័យ​ជា​ទឹកប្រាក់​ចំ​នួន ២០,០០០៛​។​
​ក្នុង​ករណី​សៀវភៅ​ដែល​បាន​ខ្ចី​មាន​ការខូចខាត ត្រូវ​សង​ទៅតាម​ទ្រ​ង់​ទ្រាយ​ដែល​ខូច​។​