សាកលវិទ្យាល័យបៀលប្រាយ ចុះកម្មសិក្សាស្វែងយល់អំពីឱកាសនិងការអភិវឌ្ឍន៌នៃទីផ្សារភាគហ៊ុននៅប្រទេសកម្ពុជាអោយកាន់តែស៊ីជម្រៅនៅក្រុមហ៊ុនផ្សារមូលបត្រ
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋានព្រឹទ្ធបុរសដែលមានមហាវិទ្យាល័យសេដ្ឋកិច្ចនិងគ្រប់គ្រងធុរកិច្ចសហការជាមួយការិយាល័យកិច្ចការសាធារណៈរបស់សាកលវិទ្យាល័យបៀលប្រាយ ក្រោមការដឹកនាំរបស់លោកសាកលវិទ្យាធិការររងជាន់ខ្ពស់ អុីន វីរជ័យ និង ព្រឹទ្ធបុរស បានដឹកនាំនិស្សិតចំនួន50នាក់ ដែលកំពុងសិក្សាជំនាញ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណនេយ្យនិងហិរញ្ញវត្ថុ និងធនាគារនិងហិរញ្ញវត្ថុ ដើម្បីចុះកម្មសិក្សាស្វែងយល់អំពីឱកាសនិងការអភិវឌ្ឍន៌នៃទីផ្សារភាគហ៊ុននៅប្រទេសកម្ពុជាអោយកាន់តែស៊ីជម្រៅ នៅក្រុមហ៊ុនផ្សារមូលបត្រដែលមានអាស័យដ្ឋាននៅអគារ ផ.ម.ក. (ផ្លូវ106) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។