សាស្រ្តាចារ្យមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានដឹកនាំនិស្សិតចំនួន១៥នាក់ចុះទស្សនកិច្ចសិក្សានៅធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា
ព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក កាំង ចន្ថា អ្នកសម្របសម្រួលមហាវិទ្យាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ទេសចរណ៍ និងបដិសណ្ឋារកិច្ច និង លោក ឈាង ម៉េងហ៊ុន សាស្ត្រាចារ្យមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានដឹកនាំនិស្សិតចំនួន១៥នាក់ ចុះទស្សនកិច្ចសិក្សានៅធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខាខេត្តសៀមរាប ដើម្បីស្វែងយល់ពីប្រព័ន្ធការងារនៅក្នុងវិស័យធនាគារ ការគ្រប់គ្រងប្រតិបត្តិការធនាគារ និងស្វែងយល់អំពីផលិតផលនិងសេវារបស់ធនាគារពាណិជ្ជនៅនៅកម្ពុជា។