លោកសាស្ត្រាចារ្យ ឈាង ម៉េងហ៊ុន នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចបានដឹកនាំនិស្សិតចុះកម្មសិក្សានៅធនាគារ សាខមប៊ែង សាខាខេត្តសៀមរាប
នាព្រឹក ថ្ងៃ១១កើត ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃអង្គារ៍ ទី៤ ខែកុម្ភះ ឆ្នាំ២០២០ និស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ចំនួន៥រូប ដែលកំពុងសិក្សាមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ជំនាញធនាគារនិងហិរញ្ញវត្ថុ ដឹកនាំដោយលោកសាស្ត្រាចារ្យ ឈាង ម៉េងហ៊ុន បានចុះទស្សនកិច្ចសិក្សានៅធនាគារ សាខមប៊ែង (Sacombank) សាខាសៀមរាប ដើម្បីស្វែងយល់អំពីផលិតផលនិងសេវាកម្មរបស់ធនាគារ ដែលជាផ្នែកមួយនៃការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តការងារក្នុងវិស័យធនាគារកិច្ច។
ក្នុងនាមសាកលវិទ្យាល័យបៀលប្រាយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ សាខមប៊ែងសាខាសៀមរាប ជាពិសេសលោក ខៀក ចាន់ដែន ប្រធានសាខាធនាគារ សាខមប៊ែងខេត្តសៀមរាប (ជាអតីតនិស្សិតសាកលវិទ្យាល័យបៀលប្រាយសៀមរាប ជំនាន់ទី៨) និងសហការី ដែលបានអនុញ្ញាតការចុះធ្វើកម្មសិក្សា និងចំណាយពេលវេលាដ៏មមាញឹក ជាមួយក្រុមនិស្សិតយើងប្រកបដោយក្តីរីករាយ។ សូមជូនពរលោកប្រធានសាខា និងបុគ្គលិកទាំងអស់ជួបប្រទះតែនឹងសំណាងល្អ និងសេចក្តីសុខគ្រប់ប្រការ។