សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំសិក្ខាសាលាស្ដីពី “ពាណិជ្ជកម្មអេឡិចត្រនិក និងបណ្តាញសង្គម”
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំសិក្ខាសាលាស្ដីពី “ពាណិជ្ជកម្មអេឡិចត្រនិក និងបណ្តាញសង្គម” ដែលបានអញ្ជើញ លោក ឯម ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាយ អ៊ី បាយ ម៉ាឃីត ត្រេឌីង ម.ក មកធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងចំណេះ ថ្មីៗ អំពីបដិវត្តន៍ឧសហកម្ម ៤.០ (Industry 4.0) លើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដល់និស្សិតទាំងអស់សម្រាប់ជាទុនក្នុងការអភិវឌ្ឍខ្លួន លើការសិក្សា ការងារ និងអាជីវកម្ម ដល់និស្សិតទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយបានចែករំលែកបទពិសោធន៍ជាក់ស្តែង ក៏ដូចជាការកសាង និងអភិវឌ្ឍន៍សមត្ថភាពដល់និស្សិតទាំងអស់។ សូមជូនពរឲ្យលោកប្រធាន ព្រមទាំងសហការីទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេច ជោគជ័យគ្រប់ភារកិច្ចទាំងអស់។