សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ រៀបចំការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ ជំនាន់ទី១៩ (វិស្វកម្មនិងស្ថាបត្យកម្ម) ជំនាន់ទី២០ និងកម្រិតបរិញ្ញាបត្ររង ជំនាន់ទី២២ គ្រប់មហាវិទ្យាល័យ

ភ្នំពេញ៖សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការរៀបចំប្រឡងបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី១៩ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម និងកម្រិតបរិញ្ញាបត្រជំនាន់ទី២០ និងកម្រិតបរិញ្ញាបត្ររងជំនាន់ទី២២ ទាំងអស់ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ទេសចរណ៍និងបដិសណ្ឋារកិច្ច សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តកសិកម្ម សិល្បៈ មនុស្សសាស្រ្ត និងភាសា៕