សាកលវិទ្យាល័យបៀលប្រាយ បរិច្ចាគថវិកា ១១,១១១,១០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

សាកលវិទ្យាល័យបៀលប្រាយ បរិច្ចាគថវិកា ១១,១១១,១០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

 

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់ចំនួន ១១ ១១១ ១០០ រៀល ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពី សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការចូលរួមនេះ គឺដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់សិស្ស សាស្ត្រាចារ្យ បុគ្គលិកនិងគណៈគ្រប់គ្រងទាំងអស់ ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី "ខ្មែរជួយខ្មែរ" ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

 

សាកលវិទ្យាល័យបៀលប្រាយមានសាខា ៩ នៅខេត្ត-រាជធានី និងផ្តល់កម្មវិធីសិក្សាកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តាមមហាវិទ្យាល័យ ៨៖

 

១. គ្រប់គ្រងធុរកិច្ច

២. សេដ្ឋកិច្ច

៣. វិទ្យាសាស្ត្រកសិកម្ម

៤. នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

៥. ទេសចរណ៍និងបដិសណ្ឋារកិច្ច

៦. វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

៧. វិស្វកម្មនិងស្ថាបត្យកម្ម

៨. សិល្បៈ មនុស្សសាស្ត្រ និង ភាសា

 

អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាង ដោយបៀលប្រាយ