ក្រុមការងារ សាកលវិទ្យាល័យបៀលប្រាយ (BBU) ចុះមកជួបសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបឹងត្របែក
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នំា២០២៥ ក្រុមការងាររបស់ សាកលវិទ្យាល័យបៀលប្រាយ បានចូលរួមជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបឹងត្របែក ដើម្បីចែករំលែកព័ត៌មានជាច្រើន និងបទពិសោធន៍ដែលមានតម្លៃក្នុងការត្រៀមខ្លួនសម្រាប់អនាគត។
តើប្អូនៗទទួលបានអ្វីខ្លះពីកម្មវិធីសិក្សានេះ?
ព័ត៌មានអំពីអាហារូបករណ៍: ឱកាសសម្រាប់ប្អូនៗដែលចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាជាមួយ #BBU
បទពិសោធន៍រៀបចំគម្រោងបំណិនជីវិត: រៀនពីរបៀបកំណត់គោលដៅជីវិត និងរៀបចំផែនការដើម្បីសម្រេចគោលដៅទាំងនោះ។
ការត្រៀមខ្លួនសម្រាប់អាជីពការងារ: ស្វែងយល់ពីការជ្រើសរើសអាជីពដែលសាកសម និងការអភិវឌ្ឍន៍ខ្លួនឲ្យត្រូវនឹងតម្រូវការទីផ្សារ។
ការសម្រេចចិត្តបន្តការសិក្សានៅកម្រិតឧត្តមសិក្សា: ទទួលបានការណែនាំដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សន្សំសំចៃពេលវេលា និងធនធាន។
សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងវិទ្យាល័យបឹងត្របែក និងសូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា និងសម្រេចក្តីសុបិនរបស់ខ្លួន!
#BuildBrightUniversity #BBU #HunSenPhnomPenhThmey #Grade12 #Scholarships #LifeSkills #CareerPlanning #HigherEducation #DigitalSkills #AI #FutureReady #ការអប់រំ #អាហារូបករណ៍ #បំណិនជីវិត #អនាគតអ្នកសិក្សា